អនុប្រធានគណបក្សកម្លាំងជាតិ ស្រុកតាំងគោក ប្រកាសដើរចេញពីបក្ស និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (Video inside)
22-11-2026 13:52
(កំពង់ធំ)៖ លោក ឃុត សុធន់ អនុប្រធានគណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រកាសដើរចេញពីគណបក្សមួយនេះ ដែលខ្លួនធ្លាប់រួមរស់ជាមួយនាពេលកន្លងមក។
ជាមួយការប្រកាសលាឈប់ពីមុខតំណែងទាំងអស់ចេញពីគណបក្សកម្លាំងជាតិលោក ឃុត សុធន់ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមស្ដាប់ការលើកឡើងរបស់លោក ឃុត សុធន់៖







