FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំទូក នៅតាមដងស្ទឹងព្រែកត្នោត នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ

22-11-2026 12:57

(កំពង់ស្ពឺ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យកាន់តែមានភាពអធិកអធមស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសត្រៀមរៀបចំពិធីប្រណាំងទូកង ជូនសាធារណជនទស្សនា នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត។

ព្រឹត្តិការណ៍វប្បធម៌ប្រពៃណីនេះ នឹងប្រព្រឹត្តទៅពេញមួយថ្ងៃ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីការរីកចម្រើននៃជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រៅពីការប្រកួតប្រជែងទូកងយ៉ាងស្វិតស្វាញ និងជក់ចិត្ត រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាការបណ្តែតប្រទីប ការសម្តែងសិល្បៈវប្បធម៌ចម្រុះ និងទស្សនីយភាពប្លែកៗជាច្រើន ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត។

អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយកេរដំណែលវប្បធម៌ដូនតាឱ្យបានគង់វង្ស និងផ្សារភ្ជាប់សាមគ្គីភាពយ៉ាងជិតស្និទ្ធនៅក្នុងសហគមន៍៕