ភ្ញៀវទេសចរជាច្រើនកុះករបានអញ្ជើញមកទស្សនារូបសំណាកបង្កងយក្ស នៅបឹងតាកែវ
22-11-2026 11:43
(តាកែវ)៖ ឆ្លៀតថ្ងៃឈប់ចុងសម្រាកចុងសប្តាហ៍នៅថ្ងៃអាទឹត្យ ទី២២ ខែ វិច្ចិកា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនាំគ្នាមកទស្សនាកម្សាន្តរូបសំណាកបង្កងយក្ស ស្ថិតតាមបណ្តោយសួនច្បារមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានបង្ហាញនូវក្តីរីករាយ និងស្វាគមន៍រាក់ទាក់ចំពោះបងប្អូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិព្រមទាំងបានថតរូបភាពទុកជាអនុស្សាវរីយ៍ជុំគ្រួសារជាមួយ បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីតាំងរូបសំណាកបង្កងយក្សដ៏ទាក់ទាញមួយនេះរបស់ខេត្តតាកែវផងដែរ។
សកម្មភាពចុះជួបផ្ទាល់របស់ថ្នាក់ដឹកនាំខេត្តនាថ្ងៃចុងសប្តាហ៍នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តតាកែវ និងចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ ព្រមទាំងបរិស្ថានអនាម័យនៅតាមទីសាធារណៈ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្តតាកែវកាន់តែច្រើនឡើងថែមទៀត ជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទុក បណ្តែតព្រះទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃស្អែកនេះ៕















