FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការដង្ហែរកឋិនទានសាមគ្គី នៅវត្តទស្សនារាមជ្រោយថ្ម ក្រុងកំពង់ចាម

22-11-2026 10:46

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ពុទ្ធសាសនិកយ៉ាងច្រើនកុះក ដង្ហែរបុណ្យកឋិនទានសាមគ្គី ចូលវត្តទស្សនារាមជ្រោយថ្ម ក្នុងក្រុងកំពង់ចាម។

ស្ថិតឱកាសនោះ លោក អ៊ុន ចាន់ដា បានលើកឡើងថា ការប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គីនាពេលនេះ គឺមានគោលបំណងកៀងគរ ពុទ្ធបរិស័ទ ចូលរួមថវិកាដើម្បីកសាងព្រះវិហារថ្មី នៅវត្តទស្សនាតាមជ្រោយថ្មនេះ ដោយព្រះវិហារចាស់មានសភាពទ្រុឌទ្រោម ហើយត្រូវបានរុះរើចេញ។

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា សម្រាប់បុណ្យកឋិនទានសាមគ្គីនេះ រដ្ឋបាលខេត្តកំពង់ចាម បានកៀងគរថវិកាពីសប្បុរសជនបានជាង ៧ម៉ឺនដុល្លារផងដែរ សម្រាប់ការកសាងព្រះវិហារថ្មីនោះ។ ជាមួយគ្នានេះ ក៏មានការចូលរួមបុណ្យពីពុទ្ធបរិស័ទ្ធជាច្រើនទៀតផងដែរ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ទាំងនោះ គឺជាជួយសាមគ្គីគ្នាពីមហាគ្រួសាររបស់យើង ចូលរួមគ្នា ធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសាសនា នៃយើង កាន់តែមានការរីកចម្រើន និងទុកជាទីប្រត្តិបត្តិសម្រាប់ប្រជាពលរដ្ឋយើង ប្រារព្ធនូវពិធីសាសនា ដើម្បីរំដោះទុក្ខ ធ្វើឲ្យមានសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត តាមសេចក្តីប្រាថ្នារៀងៗខ្លួន៕