លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
22-11-2026 10:27
(ពោធិ៍សាត់)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលប្រព្រឹត្ដទៅនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតខាងលើនេះ គឺមានចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយ, ជនពិការ, និងប្រជាជនងយរងគ្រោះផ្សេងៗទៀត គឺមកពីស្រុកតាលោសែនជ័យ, ស្រុក ក្រគរ, ស្រុកកណ្តៀង, ស្រុកបាកាន, ស្រុកភ្នំក្រវាញ, ស្រុក វាលវែង និងក្រុងពោធិ៍សាត់ ដែលក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូ, មី ១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, សាប៊ូកក់សក់ និងដុសខ្លួន ២ដប, ឃីត ចំនួន ១(មានសារុង ក្រមា, មុង,ភួយ) អាហារសម្រន់ និងទឹកពិសាផងដែរ៕




































































