កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព

22-11-2026 08:10

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ទើបនឹងរកឃើញឃើញអ្នកកើតជំងឺជំងឺអឹមផក (Mpox) ឬជំងឺអុតស្វា ថ្មី ១ករណី ខណៈបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ។

ការរកឃើញករណីថ្មីនេះ គឺជាករណីដំបូងឡើងវិញបន្ទាប់ពីកម្ពុជាពុំមានវត្តមានឆ្លងជំងឺនេះ អស់រយៈ​ពេល ៣០ខែ និង៦ថ្ងៃមកហើយ។ កម្ពុជា ធ្លាប់រកឃើញជំងឺនេះ ចំនួន២០ករណី ក្នុងចន្លោះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ដើម្បីបង្ការកុំឱ្យមានការឆ្លងរាលដាលជាចង្កោម ឬទ្រង់ទ្រាយធំ ក្រសួងសុខាភិបាលសូមអំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព ចៀសវាងការ​ប៉ះ​ពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឬសម្ភារប្រើប្រាស់របស់អ្នកជំងឺ និងឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល។

ក្នុងករណីមានរោគសញ្ញាសង្ស័យ ដូចជាចេញកន្ទួលពងទឹកលើដងខ្លួន ក្ដៅខ្លួន ឬឈឺសាច់ដុំ សូមរួសរាន់​ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងមកកាន់លេខ​ទូរស័ព្ទទាន់​ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ៕

សូមអានសេចក្តីណែនាំរបស់ក្រសួងស្តីពីរបៀបចម្លង និងវិធានការបង្ការការចម្លង ដែលភ្ជាប់ក្នុងសេចក្តីប្រកាសខាងក្រោមនេះ៖