សូមអញ្ជើញពុកម៉ែបងប្អូន ចូលរួមបោះឆ្នោតគាំទ្របេក្ខជនឆ្នើមទាំង៥ ផ្ទះ ដែលបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត» ភូមិរងចាំ
21-11-2026 15:11
(បន្ទាយមានជ័យ)៖ សូមអញ្ជើញពុកម៉ែ បងប្អូន ចូលរួមបោះឆ្នោតគាំទ្របេក្ខជនឆ្នើមទាំង ៥ ផ្ទះ ដែលបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត» ភូមិរងចាំ
កុំភ្លេចចូលរួមទស្សនា ផ្ដល់កម្លាំងចិត្ត និងជួយ Like និង Share លើវីដេអូបេក្ខជនដែលបងប្អូនពេញចិត្ត នៅពេលដែលវីដេអូត្រូវបានបង្ហោះក្នុងពេលឆាប់ៗនេះ។
លក្ខខណ្ឌ និងវិធីសាស្ត្រផ្ដល់ពិន្ទុ៖
*រយៈពេលបោះឆ្នោត៖ មានកំណត់ត្រឹមតែ ៣ ថ្ងៃ ប៉ុណ្ណោះ
*របៀបបោះឆ្នោត៖ ចុច Like និង Share លើវីដេអូនីមួយៗដែលបងប្អូនពេញចិត្ត
*ការកំណត់ជ័យលាភី៖ វីដេអូដែលទទួលបានការ Like និង Share ច្រើនជាងគេ នឹងទទួលបានជ័យលាភី។
រង្វាន់លើកទឹកចិត្ត រួមមាន៖
*ចំណាត់ថ្នាក់ទី១៖ ៣,០០០ដុល្លារអាមេរិក
*ចំណាត់ថ្នាក់ទី២៖ ២,០០០ដុល្លារអាមេរិក
*ចំណាត់ថ្នាក់ទី៣៖ ១,០០០ដុល្លារអាមេរិក។
ការប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត» នៅភូមិរងចាំ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការរៀបចំលំនៅឋានឱ្យមានសោភ័ណភាព អនាម័យល្អ បង្កើតភាពច្នៃប្រឌិត និងទាញយកប្រយោជន៍បន្ថែមក្នុងការបង្កើនចំណូលគ្រួសារ។
បច្ចុប្បន្ន បេក្ខជនឆ្នើមចំនួន ៥ផ្ទះ ត្រូវបានជ្រើសរើសរួចរាល់សម្រាប់វគ្គផ្ដាច់ព្រ័ត្រ។
សូមពុកម៉ែ បងប្អូន ចូលរួមទាំងអស់គ្នា៕
