FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងទូសាក CK EV មានប្រម៉ូសិនពិសេស តបតាមតម្រូវការអតិថិជនជិះឡានអគ្គិសនីទៅលេងខេត្តកំពត

21-11-2026 14:49

(ភ្នំពេញ)៖ ក្រុមហ៊ុន CK EV ដែលផ្តល់សេវាកម្មដំឡើងទូសាកថាមពលរថយន្តអគ្គិសនីល្បឿនលឿន បានបង្កើននឹងពង្រីកបណ្តាញស្ថានីយសាកអាគុយរថយន្តល្បឿនលឿន​ (DC Fast Charging) ដល់ខេត្តកំពត ជាមួយតម្លៃប្រម៉ូសិនពិសេសជាមួយកម្លាំងសាក (240KW) តម្លៃ 950៛ និងកម្លាំងសាក (120KW) តម្លៃត្រឹមតែ 850៛ ដែលនេះជាទីតាំងទី៤ របស់ក្រុមហ៊ុនផ្ទាល់។

នេះក៏ជាការរបង្កើននៅទីតាំងយុទ្ធសាស្ត្រសំខាន់ៗ របស់ក្រុមហ៊ុន CK EV ដើម្បីផ្តល់ភាពងាយស្រួល និងបទពិសោធន៍សាកថាមពលកម្រិត Premium ជូនដល់អតិថិជនប្រើប្រាស់រថយន្តអគ្គិសនីនៅចំនួន ៤ទីតាំងដែលមាននៅក្នុងទីក្រុងភ្នំពេញ ៣ទីតាំង និងមួយទីតាំងនៅខេត្តកំពត ជាមួយទីកន្លែងផ្តល់ផាសុខភាពជូនអតិថិជនជាចាំបាច់នៅការរង់ចាំមុនចេញធ្វើដំណើរ។

សម្រាប់ទីតាំងទាំង ៤របស់ក្រុមហ៊ុន CK EV មាននៅ៖
១៖ ស្ថានីយ៍ស្ថិតនៅភោជនីយដ្ឋាន សួនធម្មជាតិ ដែលទីតាំងនេះអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ ជាមួយកម្រិតកម្លាំងសាក 120kw មានទូសាក ១គ្រឿងជាមួយក្បាលសាក CCS2 & GB/T នឹងមានតម្លៃ900៛។
Location៖ https://maps.app.goo.gl/ZuYhPJHH5dznv4Kq7

២៖ ស្ថានីយ៍នៅក្លឹបកម្សាន្ត (DOT2xMidnight Premium) បើក 24ម៉ោង មានបន្ទប់ទឹកពេលយប់ ពេលថ្ងៃមានកន្លែងអង្គុយរង់ចាំ ជាមួយតម្លៃសមរម្យ 1000៛ កម្រិតកម្លាំងសាក 120kw ទូសាក ១គ្រឿងមានក្បាលសាក CCS2 & GB/T។
Location៖ https://maps.app.goo.gl/7XgSYDbHtvdyGMGF6

៣៖ ស្ថានីយ៍នៅលើផ្លូវ២១៧ ខណ្ឌដង្កោ (បឹងជើងឯក) មានកម្លាំងសាក 240KW មានទូសាក 2គ្រឿង ជាមួយក្បាលសាក 4 (CCS2 & GB/T) ទីតាំងផ្តល់ផាសុកភាពមានសួនច្បារ កន្លែងធំទូលាយសម្រួលដល់ការរង់ចាំ មានបន្ទប់ទឹក នឹងសាកថ្មជាមួយម៉ាស៊ីនកម្រិត Premium ប្រើប្រាស់ស្តង់ដារ Brand Schneider Electric ជាមួយតម្លៃ ១០០០៛។
Location៖ https://maps.app.goo.gl/ZySCC7QkChZwTQtp7

៤៖ ស្ថានីយ៍ទីតាំងថ្មីស្ថិតនៅខេត្តកំពត នៅកណ្តាលក្រុងកំពតតែម្តង តាមដងព្រែក ដោយមាន Promotion សម្រាប់ខែនេះ គឺទីតាំងកំពត ទូសាកកម្លាំង 240KW 950៛ នឹងកម្លាំង 120KW 850៛ រួមជាមួយទីតាំងផ្តល់សេវាកម្មផាសុខភាព មានទូរភេសជ្ជៈ 24ម៉ោង Vending Machine, Smoking area, Waiting area ។
Location៖ https://maps.app.goo.gl/rDYN6mWgoDZ2YWqR8

សូមជម្រាបជូនផងថា ក្រុមហ៊ុន CK EV រាល់ម៉ាស៊ីនសាកទាំងអស់ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាកម្រិត Premium Machine ដោយប្រើប្រាស់ឧបករណ៍ស្តង់ដារកម្រិតខ្ពស់ពីម៉ាកសញ្ញាដ៏ល្បីល្បាញ Schneider Electricអមជាមួយប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី (New System Version) ដែលធានាបាននូវសុវត្ថិភាពខ្ពស់ ប្រសិទ្ធភាព និងល្បឿនសាកលឿនច្បាស់លាស់ដែរមាន Emergency Fire Spray standby 24/24h ផ្តល់ជូនអតិថិជនដែលមានបំណងដំឡើងទីតាំងសាករថយន្តអគ្គិសនី។

លេខទំនាក់ទំនងក្រុមហ៊ុន CK EV តាមរយៈ! Tel: 095 883 893