FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យកូរ៉េ ពិភាក្សាគ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការអភិរក្សបេតិកភណ្ឌ

21-11-2026 14:33

(កូរ៉េ)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយលោកបណ្ឌិត Chung Tai Joo ប្រធានសាកលវិទ្យាល័យ Gyeongbuk Korea National University នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីលទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើវិស័យផ្សេងៗ ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល ក្នុងការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌។

ជំនួបនេះ បានផ្តោតលើការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគាំទ្រការស្រាវជ្រាវ ការចងក្រងទិន្នន័យ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ព្រមទាំងបើកឱកាសសម្រាប់កិច្ចសហការរួមគ្នានាពេលអនាគត៕