FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ទូច ពលៈ ដឹកនាំរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ

21-11-2026 12:59

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ទូច ពលៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃើស្មោងខាងជើង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ការរៀបចំបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៦ ឆ្នាំ២០២៧ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីវាស់ស្ទង់កម្រិតនៃការគាំទ្រ ប្រជាប្រិយភាព និងសមត្ថភាពរបស់បេក្ខជននីមួយៗ ពីសំណាក់អង្គបោះឆ្នោត មុននឹងឈានដល់ការសម្រេចរៀបចំបញ្ជីឈ្មោះផ្លូវការតាមលំដាប់លេខរៀង៕