FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់គណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល

20-11-2026 21:23

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីពិភាក្សាលើរបៀបវារ:មួយចំនួន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលកាលពីថ្ងៃទី៣១ តុលា ២០២៦ កន្លងមក។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក អនុប្រធានគណៈប្រចាំការ លោកសមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល ,លោកប្រធានផ្នែក និងលោកអនុប្រធានផ្នែកចំណុះនៃយ.គ.ក. ព្រមទាំងមន្រ្តីលេខាធិការដ្ឋាន។