អភិបាលក្រុងតាខ្មៅ នឹងចាត់វិធានការុំចំពោះសិស្សសាលាណាគេចម៉ោងរៀនសូត្រទៅសំងំតាមហាងកាហ្វេ និងព្រមានម្ចាស់ទីតាំងហាងទាំងនោះ
20-11-2026 21:04
(កណ្ដាល)៖ ក្រោយផ្ទុះករណីអាណាព្យាបាលកើតទុក្ខមិនសុខចិត្ត ចំពោះកូនៗរបស់ពួកគាត់ ដែលគេចម៉ោងរៀន ទៅពពាក់ពពូនគ្នា ជក់បារី និងផ្សេងៗទៀត ដែលបង្កឲ្យមានបាតុភាពមិនល្អក្នុងសង្គម នារសៀលថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះ លោក លីវ វណ្ណថេង អភិបាលក្រុងតាខ្មៅ បានចេញបញ្ជាឲ្យមានការរឹតបន្តឹងឡើងវិញទៅលើបញ្ហានេះ។
ផ្អែកតាមរឿងរ៉ាវដែលបានផ្ទុះការវែកញែក និងជជែកដេញដោលគ្នាក្នុងបណ្ដាញសង្គមរវាងអាណាព្យាបាលសិស្ស និង ម្ចាស់ហាងកាហ្វេទៅលើរឿងនេះរួចមក, មហាជនបានសម្ដែងការមិនពេញចិត្តចំពោះការគេចម៉ោងរបស់សិស្សសាលាទាំងនេះ ហើយអំពាវនាវឲ្យរួមគ្នាមើលកូនៗរបស់ពូកគាត់ផង ព្រោះពូកគាត់រវល់រកស៊ី មិនមានពេលគ្រប់គ្រាន់សម្រាវតាមដានកូនៗឡើយ ។
សូមជម្រាបថា រដ្ឋបាលក្រុងតាខ្មៅបានធ្វើការលើរឿងនេះជាបន្តបន្ទាប់ ប៉ុន្តែនៅតែកើតមានករណីសិស្សសាលាគេចម៉ោងរៀន ទៅពពាក់ពពូនប្រុសស្រីជុំៗគ្នានៅហាងកាហ្វេ ខ្លះជក់បារី លេងហ្គេម ជាដើម ដែលនាំឲ្យបង្កើតឲ្យបាតុភាពមិនល្អក្នុងសង្គម ហើយជារូបភាពមិនល្អ ខូចអនាគតទំពាំង៕




