រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោក ជា ច័ន្ទបរិបូរណ៌ ធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» (Video inside)
20-11-2026 19:12
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន»។
សន្តិសីទសារព័ត៌មាននេះ បានធ្វើឡើងនៅសាលវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើនរូប។
សៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» ជាស្នាដៃរបស់លោក ជា ច័ន្ទបរិបូរណ៌ ដែលមាន ៨ជំពួក និងមានកម្រាស ២៨៧ទំព័រ៕
សូមទស្សនាវីដេអូសន្និសីទសារព័ត៌មានទាំងស្រុងដូចខាងក្រោម៖











