FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សានុសិស្សរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ បានទទួលវគ្គផ្សព្វផ្សាយស្តីពីហានិភ័យ នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម

20-11-2026 14:52

(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ពី លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក កុសុម សុភីនារ៉ា នាយកសាខា បានចាត់មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំពៅលូន ចុះផ្សព្វផ្សាយស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះឥរិយាបថសុវត្ថិភាព ការលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ជូនដល់សិស្សានុសិស្សសរុប៤៥២នាក់ស្រី២៨៤នាក់ នៅអនុវិទ្យាល័យសំពៅលូន ឃុំសន្តិភាព ស្រុកសំពៅលូន។

វគ្គផ្សព្វផ្សាយនេះ ត្រូវបានសម្របសម្រួលដោយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។ ជាមួយគ្នានេះ មន្ត្រីជំនាញបានផ្តោតសំខាន់លើការបញ្ជ្រាបចំណេះដឹងអំពី ហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយក្រើនរំលឹកសិស្សានុសិស្សកុំប៉ះពាល់ ឬកែច្នៃវត្ថុសង្ស័យ និងត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច រួមផ្សំជាមួយការកសាង ឥរិយាបថសុវត្ថិភាពប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះផ្សព្វផ្សាយអំពី ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ ដូចជាការពាក់មួកសុវត្ថិភាព និងការគោរពច្បាប់ចរាចរណ៍ ព្រមទាំងបង្ហាញពីវិជ្ជាសង្គ្រោះបឋម ជាមូលដ្ឋាន ដើម្បីឱ្យសិស្សានុសិស្ស អាចការពារខ្លួនឯង និងជួយសង្គ្រោះអ្នកដទៃបានទាន់ពេលវេលាក្នុងស្ថានភាពអាសន្នផដែរ។ វគ្គផ្សព្វផ្សាយនេះ មានគាំទ្រថវិកាពីគណ:កម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)តាមរយ:កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល៕