FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ ណែនាំពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡង នៅតាមគ្រឹះស្ថានមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

20-11-2026 13:08

(ភ្នំពេញ)៖ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយគុណភាព ប្រសិទ្ធភាព និងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ សេចក្តីណែនាំនេះមានគោលបំណងពង្រឹងគោលការណ៍«ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»ក្នុងការប្រឡងទាំងអស់។

សេចក្តីណែនាំរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា សម្រាប់ការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នឹងធ្វេីឡេីងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៧ ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្ស ទុតិយភូមិ នឹងធ្វេីឡេីងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៧ ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងអប់រំ៖