FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រគល់គ្រឿងយន្តកសិកម្ម ៣១គ្រឿង ជូនសហគមន៍កសិកម្មចំនួន ២៨ នៅខេត្តព្រះវិហារ

19-11-2026 21:47

(ព្រះវិហារ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់គ្រឿងយន្តកសិកម្មសរុបចំនួន ៣១គ្រឿង ជូនដល់សហគមន៍កសិកម្មចំនួន ២៨ ក្នុងខេត្តព្រះវិហារ។

ពិធីប្រគល់គ្រឿងយន្តកសិកម្មនេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីគម្រោង «គជ់ PEARL» ដែលទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF)។

ការផ្តល់គ្រឿងយន្តកសិកម្មទាំងនេះ មានគោលបំណងជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនៅមូលដ្ឋាន បង្កើនផលិតភាព ប្រសិទ្ធភាពការងារ និងជួយកាត់បន្ថយថ្លៃដើមផលិតកម្មរបស់ប្រជាកសិករតាមរយៈសហគមន៍កសិកម្ម ព្រមទាំងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងខេត្តព្រះវិហារ។

គ្រឿងយន្តកសិកម្មដែលបានប្រគល់ជូននាឱកាសនោះរួមមាន៖ ត្រាក់ទ័រ ម៉ាស៊ីនច្រូត និងគោយន្តកន្ត្រៃ ក្នុងគោលបំណងលើកកម្ពស់ផលិតភាពកសិកម្ម ជំរុញការធ្វើទំនើបកម្មកសិកម្ម កាត់បន្ថយថ្លៃដើមផលិត ជូនដល់ប្រជាកសិករនៅតាមសហគមន៍។

បន្ទាប់ពីបញ្ចប់កម្មវិធីខាងលើលោក ទិត ឌីណា រួមជាមួយលោកអភិបាលខេត្តព្រះវិហារ និងតំណាងអង្គការ FAO ប្រចាំនៅកម្ពុជា បានបន្តអញ្ជើញចុះពិនិត្យនូវស្ថានភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិតាកឹងចងចាំ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង និងផ្តល់ការគាំទ្រចាំបាច់នានា៕