ប្រធានសមាគមភស្តុភារកម្មកម្ពុជា ឧកញ៉ា ហាក់ លាងហ៊ ត្រូវបានជ្រើសរើស និងតែងតាំងជា អនុប្រធានសហព័ន្ធសមាគមអ្នកបញ្ជូនទំនិញអាស៊ាន
19-11-2026 19:47
(សិង្ហបុរី)៖ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) ត្រូវបានជ្រើសរើស និងតែងតាំងជា អនុប្រធានសហព័ន្ធសមាគមអ្នកបញ្ជូនទំនិញអាស៊ាន ( AFFA) អាណត្តិឆ្នាំ២០២៧-២០២៨ ទទួលបានការបោះឆ្នោត គាំទ្រនៅក្នុងកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំលើកទី ៣៦ របស់សហព័ន្ធសមាគមអ្នកដឹកជញ្ជូនទំនិញអាស៊ាន ឬ ( AFFA 36th Annual General Meeting ) ដែលរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
ការជ្រើសរើស និងតែងតាំងជា អនុប្រធានសហព័ន្ធសមាគមអ្នកបញ្ជូនទំនិញអាស៊ាន ( AFFA) នេះ ជាកិត្តិយសមួយរបស់សមាគមភស្តុភារកម្មកម្ពុជាផង និងជាកិត្តិយសរបស់កម្ពុជាផងដែរ ដែលស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ៕

