FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើករថយន្តបុកកញ្ច្រែងលក់ពងមាន់ បង្កការខូចខាត ហេីយគំរាមប្តឹងជនរងគ្រោះទៀត, ពលរដ្ឋស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍

19-11-2026 19:37

(ភ្នំពេញ)៖ ប្រជាពលរដ្ឋស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយពិនិត្យ និងអន្តរាគមន៍ចំពោះករណីបុរសម្នាក់បើករថយន្តបុកកញ្ច្រែងលក់ពងមាន់ និងពងទា បណ្តាលឱ្យបែកខ្ទេចខ្ទី និងខូចខាតទ្រព្យសម្បត្តិជាច្រើន ថែមទាំងបោះសម្តីគំរាមប្តឹងជនរងគ្រោះទៀត ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្សារតូច ក្បែរតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការរៀបរាប់របស់សាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ក្រោយពេលបង្កហេតុ បុរសជាអ្នកបើកបរមិនត្រឹមតែមិនព្រមទទួលខុសត្រូវចំពោះការខូចខាតនោះទេ ថែមទាំងប្រើពាក្យសម្តីគំរាមកំហែងថានឹងប្តឹងជនរងគ្រោះទៀតផង។

ករណីនេះសាច់ញាតិជនរងគ្រោះស្នើសុំឱ្យសមត្ថកិច្ចមូលដ្ឋាន និងជំនាញពាក់ព័ន្ធជួយពិនិត្យស្រាវជ្រាវ និងសម្របសម្រួលដោះស្រាយតាមនីតិវិធីច្បាប់ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ភាគីរងគ្រោះ។

ការខូចខាតទ្រព្យសម្បត្តិអ្នកដទៃ គួរតែមានការទទួលខុសត្រូវ។ អ្នកប្រកបរបរលក់ដូរតូចតាច ក៏មានសិទ្ធិទទួលបានការគោរព និងការការពារតាមផ្លូវច្បាប់ដូចគ្នា៕