FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរ ស្ដីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច ជំហានទី៥

19-11-2026 17:59

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ចេញនូវសារាចរ ស្ដីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដំណាក់កាលទី១ ជំហានទី៥។ ការដាក់ចេញនេះ គឺស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដែលបានដាក់ដំណើរការជាស្ថាពរក្នុងខែមករា ឆ្នាំ២០២៥ គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលដើរតួជាប្រព័ន្ធកណ្ដាលសម្រាប់ផ្លាស់ប្តូរ វិក្កយបត្រក្នុងទម្រង់អេឡិចត្រូនិករវាងអ្នកលក់/អ្នកផ្តល់សេវា និងអ្នកទិញ/អ្នកទទួលសេវា។ ប្រព័ន្ធនេះមានមុខងារផ្ដល់អត្តសញ្ញាណ និងបញ្ជាក់ការទទួលស្គាល់វិក្កយបត្រ អេឡិចត្រូនិកជាផ្លូវការ ដោយលែងតម្រូវឱ្យមានការបោះពុម្ពវិក្កយបត្រជាក្រដាសទៀតឡើយ។

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ ប្រព័ន្ធនេះបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ចចំពោះក្រសួង-ស្ថាប័នចំនួន ២៨ សម្រាប់ប្រតិបត្តិការរវាងក្រុមហ៊ុនជាមួយស្ថាប័នរដ្ឋ (B2G)។ គោលបំណងសំខាន់នៃការអនុវត្តនេះ គឺដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤ ពង្រឹងអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងត្រៀមខ្លួនចូលរួមសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន៕

ខាងក្រោមនេះ ជាសារាចរ ដែលមានខ្លឹមសារទាំងស្រុង៖