FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក

19-11-2026 17:15

(ភ្នំពេញ)៖​ ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសដែលត្រូវបានគេប៉ាន់ប្រមាណថា បញ្ចេញសំណល់ប្លាស្ទិកទៅក្នុងមហាសមុទ្រច្រើនជាងគេ ដោយមានបរិមាណប្រមាណ ៣៥៦.៣៧១ តោនក្នុងមួយឆ្នាំ ឬស្មើនឹង ៣៦,៣៨% នៃបរិមាណសរុបទូទាំងពិភពលោក គិតត្រឹមឆ្នាំ ២០២១។

ទ្វីបអាស៊ីមានចំណែកប្រមាណ ៨១% នៃសំណល់ប្លាស្ទិកដែលបញ្ចេញទៅក្នុងមហាសមុទ្រ ខណៈប្រទេសឥណ្ឌា ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី វៀតណាម បង់ក្លាដែស និងថៃ ក៏ស្ថិតក្នុងចំណោមប្រទេសដែលមានការរួម ចំណែកខ្ពស់ក្នុងការបញ្ចេញសំណល់ប្លាស្ទិកទៅសមុទ្រផងដែរ។

ហេតុអ្វីបានជាតំបន់នេះរងផលប៉ះពាល់ខ្លាំង?

ដោយសារកត្តាចំនួនប្រជាជនច្រើន ការគ្រប់គ្រងសំណល់ប្លាស្ទិកមិនបានត្រឹមត្រូវ រួមផ្សំនឹងឆ្នេរសមុទ្រដ៏វែង សហគមន៍រស់នៅតាមតំបន់ឆ្នេរ ភ្លៀងធ្លាក់ច្រើន និងបណ្តាញទន្លេដ៏សម្បូរបែប។ កត្តាទាំងនេះធ្វើឱ្យសំរាមតាមដងផ្លូវ ប្រព័ន្ធលូ និងទីតាំងចាក់សំរាម អាចហូរឬត្រូវទឹកនាំតាមទន្លេ រហូតដល់សមុទ្រ។

សម្រាប់ប្រទេសហ្វីលីពីន ដែលមានកោះ និងទន្លេជាច្រើន បណ្តាញផ្លូវនៃការនាំសំណល់ប្លាស្ទិកចូលទៅក្នុងសមុទ្រនេះ កាន់តែមានសារៈសំខាន់ និងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។

ការប៉ាន់ប្រមាណទាំងនេះបង្ហាញពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការកែលម្អប្រព័ន្ធប្រមូល និងចាត់ចែងសំណល់ ការបោះចោលសំរាមឱ្យបានត្រឹមត្រូវ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកាត់បន្ថយការបំពុលមហាសមុទ្រ និងការពារបរិស្ថាន៕

ប្រភព៖ ScienceKonek