FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ ចុះ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ និង​ធ្វើ​តេស្ដ​រក​សារធាតុ​គ្រឿងញៀន​ លើអ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់

19-11-2026 16:12

(ព្រះសីហនុ)៖ លោក​វរសេនីយ៍ទោ​ នី​ ចាន់ណារ៉ា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៅថ្ងៃទី១៨ ខែវិច្ឆិកា​​ ឆ្នាំ២០២៦ បានដឹកនាំ​កម្លាំងចុះ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ និង​ធ្វើ​តេស្ដ​រក​សារធាតុ​គ្រឿងញៀន​ លើអ្នកបើកបររថយន្តធុនធ្ងន់សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការចុះអនុវត្តនេះ បានធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក​ ម៉ាង​ ស៊ីណេត​ អភិបាលខេត្តព្រះសីហនុ​ និងការចង្អុលណែនាំជាប្រចាំរបស់​ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត ព្រះសីហនុ នៅកំណាត់ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡីម៉ែត្រ​ ២២០-២២១​ ស្ថិតនៅសង្កាត់​១​ ក្រុងព្រះសីហនុ​ ខខេត្តព្រះសីហនុ។

លោក​វរសេនីយ៍ទោ​ នី​ ចាន់ណារ៉ា​ បានឲ្យដឹងថា ការចុះរឹតបន្តឹងអនុវត្តច្បាប់នាពេលនេះ កម្លាំងជំនាញបានធ្វើ​ការ​​ផ្សព្វផ្សាយ​​ និង​អប់រំ​ណែនាំ​ ឱ្យ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​​ ចូល​រួម​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ បើកបរ​គោរព​ល្បឿន​កំណត់​ មិន​វ៉ាជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ គោរព​ផ្លាកសញ្ញា​ ភ្លើង​សញ្ញា​ចរាចរណ៍​ គោរព​សិទ្ធិ​អាទិភាព​​ ចេះ​យោគយល់​អធ្យាស្រ័យ​អនុគ្រោះ​ កុំ​បើកបរ​ក្នុង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ និង​សារធាតុ​គ្រឿងញៀន​ជាដាច់ខាត​ ដើម្បី​ចៀសផុត​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ​៕