FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមឧកញ៉ាកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម សុខ ចិន្តាសោភា និងលោកជំទាវ ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ

19-11-2026 10:07

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ ដែលត្រូវជាម្តាយក្មេក ម្តាយបង្កើតរបស់ ឯកឧត្តម និង លោកជំទាវ កាលពីថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៤:២០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

ខាងក្រោមនេះជាសារលិខិតរបស់សមាគមឧកញ៉ាកម្ពុជា៖