ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទររបស់សម្តេច ក្នុងឱកាសលើកទី៤៣៥៨ ទិវាបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ
19-11-2026 09:45
(ភ្នំពេញ)៖ លោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះសារអបអរសាទររបស់សម្តេច ក្នុងឱកាសលើកទី៤៣៥៨ ទិវាបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសារអបអរសាទរដ៏សប្បុរសរបស់សម្តេច ជូនរូបខ្ញុំ ក្នុងឱកាសលើកទី៤៣៥៨ នៃទិវាបង្កើតជាតិ នៃ សាធារណរដ្ឋកូរ៉េ។
ខ្ញុំមានសេចក្តីរីករាយដែលបានសម្គាល់ថា សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានពង្រឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយស្ថិរភាពផ្អែកលើការជឿជាក់គ្នាទៅវិញទៅមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញនៅឆ្នាំ១៩៩៧។ ខណៈដែលប្រទេសទាំងពីរ កំពុងត្រៀមសម្រាប់ខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញដែលនឹងប្រព្រឹត្តទៅនៅ ឆ្នាំ២០២៧ ខ្ញុំសង្ឃឹមយ៉ាងស្មោះសរថា ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង នឹងត្រូវពង្រឹងឱ្យកាន់តែរឹងមាំ ថែមទៀត ហើយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក នឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ លើវិស័យជាច្រើន។
សូម សម្តេចតេជោ ទទួលនូវការប្រសិទ្ធពរជ័យ សូមមានសុខភាព និងសុភមង្គល និងសូមឱ្យ ប្រទេសកម្ពុជា ទទួលបាននូវអនាគតដ៏រុងរឿង និងវិបុលភាពយូរអង្វែង»៕



