«ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
18-11-2026 22:11
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ២០២៦» ដែលបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ បានបញ្ចប់ទៅដោយជោគជ័យ ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាសរុបចំនួន ៦៦១,៥០០នាក់។
ក្នុងចំណោមអ្នកចូលរួមទាំងអស់ មានភ្ញៀវទេសចរជាតិចំនួន ៦៤០,០០០នាក់ និងភ្ញៀវអន្តរជាតិចំនួន ២១,៥០០នាក់ ដែលបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។
ក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាតែងតែស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដោយក្តីរីករាយ និងផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ៕

