FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការព្យាបាលដោយ «ម្ជុលវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តបុរាណចិន» នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កំពុងទទួលបានការពេញនិយមពីជនជាតិចិន និងខ្មែរ (Video inside)

18-11-2026 17:51

(ភ្នំពេញ)៖​ ការព្យាបាលដោយ​​​«ម្ជុលវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តបុរាណចិន» នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (CCFKH)​ កំពុងទទួលបានការពេញនិយមពីជនជាតិចិន និងខ្មែរ។

ការប្រើការចាក់ម្ជុលវិទ្យាសាស្ត្រសម្រាប់ព្យាបាលលើរោគសញ្ញា៖ ការចុករួយ កញ្ចឹងក ស្មា ខ្នង និងជើង ឈឺក្បាល ផលវិបាកក្រោយដាច់សរសៃឈាមខួរក្បាល គេងមិនលក់ រំលាយអាហារមិនបានល្អ និងភាពមិនប្រក្រតីនៃការមករដូវ ជាពិសេសវាមានផលប្រយោជន៍ល្អសម្រាប់ជួយសំរាល ដល់រាងកាយឈឺស្រៀវស្រាញ និងប្រភេទជំងឺ រ៉ាំរ៉ៃ។

នៅកម្ពុជា មានអ្នកជំងឺជាច្រើនដែលមានការចុករួយ កញ្ចឹងកស្មា ខ្នង និងជើង ដែលភាគច្រើនធ្វើការធ្ងន់រយៈពេលវែង ឬអង្គុយធ្វើការរយៈពេលយូរ។ ការជ្រើសរើសចំណុចចាក់ម្ជុលវិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងៗគ្នាដោយផ្អែកលើស្ថានភាពរាងកាយរបស់បុគ្គលម្នាក់ៗ ហើយជួយដល់អ្នកជំងឺសម្រេចបាននូវការធូរស្រាលនៃការឈឺចាប់បានយ៉ាងលឿន បន្ទាប់ពីការព្យាបាលតែម្តងប៉ុណ្ណោះ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖