FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រយ័ត្នបងប្អូន! ឥឡូវនេះពួកឧក្រិដ្ឋជនកំពុងប្រើល្បិចយកស្ទីគ័រ QR Code របស់ខ្លួនឯងទៅបិទបាំងពីលើ QR Code ពិតរបស់ហាង ដើម្បីបន្លំយកលុយរបស់យើង !

18-11-2026 11:54

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឱ្យមានការប្រយ័ត្ន ព្រោះឥឡូវនេះពួកឧក្រិដ្ឋជនកំពុងប្រើល្បិចយកស្ទីគ័រ QR Code របស់ខ្លួនឯងទៅបិទបាំងពីលើ QR Code ពិតរបស់ហាង ដើម្បីបន្លំយកលុយយើង។ បើមិនប្រយ័ត្នទេ អាចនឹងផ្ទេរប្រាក់ទៅខុសគណនី។

ដើម្បីការពារសុវត្ថិភាពប្រាក់ក្នុងកាបូប សូមអនុវត្តតាមគន្លឹះងាយៗទាំងបីនេះ៖

ទីមួយ: ពិនិត្យមើលសន្លឹក QR Code ក្រែងលោមានគេយកស្ទីគ័រមកបិទបាំងពីលើ។

ទីពីរ: ក្រោយពេលស្កេនហើយ ត្រូវផ្ទៀងផ្ទាត់ឈ្មោះអ្នកទទួលឱ្យបានត្រឹមត្រូវនៅលើអេក្រង់ទូរសព្ទសិន មុនពេលចុចបញ្ជូនប្រាក់។

ទីបី: ប្រុងប្រយ័ត្នចំពោះ QR Code ដែលបានមកពីប្រភពមិនស្គាល់ច្បាស់ ឬការផ្ញើមកតាមសារអនឡាញផ្សេងៗ។

ការប្រុងប្រយ័ត្នខ្ពស់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារទ្រព្យសម្បត្តិរបស់យើង។ បើមានការសង្ស័យ សូមជូនដំណឹងទៅម្ចាស់ហាងភ្លាមៗ ឬបើបានផ្ទេរខុសហើយ ត្រូវរាយការណ៍ទៅខាងធនាគារដើម្បីឱ្យគេបង្កកប្រាក់នោះទុកសិន និងមកដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕