ឯកអគ្គរាជទូត នៃព្រះរាជាណាចក្របែលហ្ស៉ិក អញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ
18-11-2026 10:29
(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលបដិសណ្ឋារកិច្ច ឯកអគ្គរាជទូត នៃព្រះរាជាណាចក្របែលហ្ស៉ិក លោក Michel Parys មកទស្សនកិច្ចប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដើម្បីស្វែងយល់ពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងធ្វើការបង្ហាញលម្អិតអំពីប្រាសាទទាំងពីរ ដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា៕







