FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រាសាទមេបុណ្យខាងលិច បើកឱ្យចូលទស្សនាឡើងវិញហើយ ក្រោយបញ្ចប់ការជួសជុលជាស្ថាពរ

18-11-2026 10:15

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ និងភ្ញៀវទេសចរទាំងអស់ឱ្យបានជ្រាបថា ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ត្រូវបានសម្ពោធបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ដើម្បីជាការរួមចំណែកដល់ការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌជាតិ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យចូលទស្សនាប្រាសាទមេបុណ្យខាងលិចឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕