កម្ពុជា និង WCS ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រៃឈើ តាមរយៈយន្តការ REDD+
17-11-2026 20:25
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោក Joe Walston នៃសមាគមអភិរក្សសត្វព្រៃ (WCS) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងអភិរក្សព្រៃឈើ តាមរយៈយន្តការ REDD+។
ក្នុងជំនួបនេះ លោក Joe Walston បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគ្រប់គ្រង និងការពារព្រៃឈើតាមរយៈយន្តការ REDD+។
លោកបានលើកឡើងថា គម្រោងរេដបូកកែវសីមា ស្ថិតក្នុងចំណោមគម្រោង REDD+ ឈានមុខគេចំនួន៣ នៅលើពិភពលោក ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សព្រៃឈើនៅកម្ពុជា។
ជំនួបនេះបានផ្តោតលើសារៈសំខាន់នៃការបន្តធ្វើការរួមគ្នា ដើម្បីការពារធនធានព្រៃឈើ អភិរក្សជីវចម្រុះ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងគាំទ្រជីវភាពសហគមន៍មូលដ្ឋាន៕





