FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបើកដំណើរការ «ផ្លូវថ្មើរជើងចតុមុខ» រយៈពេល ៥ថ្ងៃ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក

17-11-2026 17:29

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ «ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Chaktomuk Walk Street)» រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១៨:០០ ដល់ម៉ោង ២៣:០០ ជារៀងរាល់ថ្ងៃ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។

ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមចំណែកថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិដ៏ល្អផូរផង់ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋជាភ្ញៀវ ទេសចរជាតិ-អន្តរជាតិ។

ក្នុងឱកាសនោះ នឹងមានរៀបចំកម្មវិធីសម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ជាតិជាច្រើនទម្រង់ កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងលក់ម្ហូបអាហារជាច្រើនមុខ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយនៅ "ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ" ឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ៕