FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស

17-11-2026 16:17

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» (One Francophone Community, One Digital Future) ដែលព្រះរាជាណាចក្រកម្ពុជា ធ្វេីជាម្ចាស់រៀបចំ រយៈពេល ពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី ១៤ - ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការទទួលបានអ្នកចូលរួម ប្រមាណជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស។

ព្រឹត្តិការណ៍ហ្វ្រង់កូតិច ក៏មានរៀបចំកម្មវិធីសំខាន់ៗជាច្រើន រួមមាន ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នសរុបចំនួន ៣១៦ និងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ឌីជីថល បានទទួលការដាក់ពាក្យពីធុរកិច្ចថ្មីឌីជីថលសរុប ៣៨១ មកពី ២៧ប្រទេស ព្រមទាំងវេទិកាពិភាក្សាលើប្រធានបទចំនួន ៧ ដោយវាគ្មិន និងអ្នកសម្របសម្រួលជាតិ និងអន្តរជាតិសរុប ៦៤រូប មកពី ១៥ប្រទេស៕