រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
17-11-2026 15:31
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០៤នាទី ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគាពាធ។
នៅក្នុងសមាទុក្ខដ៏សែនក្រៀមក្រំនោះលោករដ្ឋមន្ដ្រី និងប្រតិភូក្រសួង បានសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំជាមួយ លោកជំទាវ យូ ច័ន្ទដាវី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា និងសូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕













