FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ !

16-11-2026 22:10

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០៦ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហប្រធានរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូតិច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» (One Francophone Community, One Digital Future)។

ព្រឹត្តការណ៍ហ្វ្រង់កូតិចឆ្នាំនេះ ទទួលបានអ្នកចូលរួម ប្រមាណជាង ៤ ម៉ឺននាក់ មកពី ១១៥ប្រទេស។ ព្រឹត្តិការណ៍ហ្វ្រង់កូតិច ក៏មានរៀបចំកម្មវិធីសំខាន់ៗជាច្រើន រួមមានពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចថ្មីឌីជីថល និងស្ថាប័ន សរុបចំនួន ៣១៦ និងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ឌីជីថល បានទទួលការដាក់ពាក្យពីធុរកិច្ចថ្មីឌីជីថលសរុប ៣៨១ មកពី ២៧ ប្រទេស ព្រមទាំងវេទិកាពិភាក្សាលើប្រធានបទចំនួន ៧ ដោយវាគ្មិន និងអ្នកសម្របសម្រួលជាតិ និងអន្តរជាតិ សរុប ៦៤រូប មកពី ១៥ ប្រទេស ។

មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្ត្រី និងលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នជាដៃគូ ក្រុមហ៊ុន ម្ចាស់ឧបត្ថម្ភ ដៃគូសារព័ត៌មានជាតិ និង TV5 Monde ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃក្រសួងកិច្ចការនារី និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បណ្ឌិត ្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយជោគជ័យគួរជាទីមោទនៈ៕