ទិដ្ឋភាពថ្ងៃទី៤ នៅភូមិហ្វ្រង់កូហ្វូនី! ភ្ញៀវជាតិ និងអន្ដរជាតិច្រើនកុះករ បន្ដសម្រុកដើរទស្សនាដោយមិនចេះជិនណាយ (Photos inside)
16-11-2026 20:56
(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី៤ហើយ នៃការបើកដំណើរ «ភូមិហ្វ្រង់កូហ្វូនី» ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ ភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករបន្ដចូលទស្សនាកម្សាន្ដដោយមិនចេះជិនណាយនោះឡើយ។
នៅ «ភូមិហ្វ្រង់កូហ្វូនី» មានស្ដង់ពិពរណ៍ជាច្រើនចម្រុះជាតិសាសន៍ ត្រូវបានដាក់តាំងបង្ហាញដើម្បីឲ្យភ្ញៀវបានទស្សនា និងស្វែងយល់ពីអរិយធម៌ និងវប្បធម៌ចម្រុះ នៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។
ជាមួយគ្នានេះ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៃការដើរកម្សាន្ដរបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ត្រូវបានធានាយ៉ាងល្អប្រសើរពីសំណាក់កងកម្លាំងមានសមត្ថកិច្ច៕
















