FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សម្រាប់អាណត្តិទី៣ជាប់ៗគ្នា

16-11-2026 20:47

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សម្រាប់អាណត្តិទី៣ ជាប់ៗគ្នា បន្ទាប់ពីមហាសន្និបាត និងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ការជាប់ឆ្នោតជាថ្មីរបស់លោក ឆ្លុះបញ្ចាំងពីជំនឿជឿជាក់ និងទំនុកចិត្តចំពោះភាពជាអ្នកដឹកនាំរបស់លោក ព្រមទាំងការប្តេជ្ញាចិត្តបន្តជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពនៃវិស័យកីឡាបាល់ទាត់នៅទូទាំងតំបន់អាស៊ាន។

ក្រៅពីតួនាទីក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក ខៀវ សាម៉េត ក៏ជាសមាជិកគណៈកម្មាធិការអនាគតបាល់ទាត់ (Future of Football Committee) របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិ Dream Asia Foundation របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផងដែរ។