FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំចំនួន៤ របស់ប្រទេសបារាំង

16-11-2026 20:52

(ភ្នំពេញ)៖ បន្ទាប់ពីបានអញ្ជើញជាវាគ្មិនកិត្ដិយសក្នុងកិច្ចពិភាក្សា The 3rd Forum d’Affaires France-Cambodge 2026 លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានជួបប្រជុំ និងពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន ៤ ដែលមកពីប្រទេសបារាំង រួមមាន ក្រុមហ៊ុន Saint-Gobain PAM Canalisation ក្រុមហ៊ុន Bureau VERITAS ក្រុមហ៊ុន LBL International Construction, និងក្រុមហ៊ុន CELESTE ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន Saint-Gobain PAM Canalisation គឺជាអ្នកផ្គត់ផ្គង់ដំណោះស្រាយដឹកជញ្ជូនទឹកប្រកបដោយចីរភាព។ ក្រុមហ៊ុន Bureau Veritas ផ្តល់សេវាកម្មធ្វើតេស្ត ត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្រ (TIC) ដើម្បីធានាការអនុលោមតាមស្តង់ដារគុណភាព សុខភាព និងបរិស្ថាន។ ក្រុមហ៊ុន LBL International Construction គឺជាក្រុមហ៊ុនម៉ៅការសាងសង់ដ៏ល្បីនៅកម្ពុជា ដែលផ្តល់សេវាវិស្វកម្ម និងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ។

ចំណែក CELESTE ឯកទេសខាងបណ្តាញខ្សែកាបអុបទិកល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យ និងសេវា Cloud ប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុនទាំងបួននេះសុទ្ធសឹងជាអ្នកជំនាញឈានមុខគេក្នុងវិស័យរៀងៗខ្លួន ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព៕