ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
16-11-2026 18:37
(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ បានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នាថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយអង្គប្រជុំកំពូលបានអនុម័ត និងចេញផ្សាយជាផ្លូវការនូវ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» (Déclaration de Phnom Penh) ចំនួន ៣២ចំណុច ដើម្បីជាផែនទីបង្ហាញផ្លូវ និងជាការប្តេជ្ញាចិត្តរួមគ្នារបស់មហាគ្រួសារហ្វ្រង់កូហ្វូនី ក្នុងការពង្រឹងសន្តិភាព ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការដាក់ចេញនូវ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ទាំង ៣២ចំណុចនេះ ធ្វើឡើងបន្ទាប់ពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រធានគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក បានជួបប្រជុំពិភាក្សាយ៉ាងផុសផុលនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិអូស៊ីអាយស៊ី (OCIC) រាជធានីភ្នំពេញ ក្រោមមូលបទស្នូល៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ៖

















