FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីកាណាដា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ

16-11-2026 17:58

(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ម៉ាក ជូសេហ្វ ខានី (Mark Joseph Carney) នាយករដ្ឋមន្ត្រីកាណាដា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ «វិមានឯករាជ្យ»។

ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕