FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញជាតិ និងអន្តរជាតិ ពិភាក្សាពីការប្រើប្រាស់ Fintech ដើម្បីតភ្ជាប់លំហូរទុន ក្នុងកិច្ចប្រជុំកំពូល Black Swan 2026!

16-11-2026 17:56

(ភ្នំពេញ)៖ អ្នកជំនាញជាតិ និងអន្តរជាតិមកពីវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងធុរកិច្ច បានជួបជុំគ្នាចូលរួមក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «From Capital to Customer: How Fintech Can Build Trusted Financial Corridors Between Emerging Markets» ឬ (ពីប្រភពទុនទៅកាន់អតិថិជន៖ តើបច្ចេកវិទ្យាហិរញ្ញវត្ថុអាចកសាងច្រកតភ្ជាប់ហិរញ្ញវត្ថុ ប្រកបដោយទំនុកចិត្ត រវាងទីផ្សារកំពុងរីកចម្រើនយ៉ាងដូចម្តេច?)។

កិច្ចពិភាក្សានេះផ្តោតលើតួនាទី របស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងការតភ្ជាប់ប្រភពទុនទៅកាន់អតិថិជន ក៏ដូចជាការកសាងបណ្តាញហិរញ្ញវត្ថុដែលមានទំនុកចិត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រីកឱកាសអាជីវកម្មរវាងទីផ្សារកំពុងរីកចម្រើន។

វាគ្មិនដែលចូលរួមក្នុងកិច្ចពិភាក្សានេះរួមមាន លោកស្រី Fadjiah Collin-Mazile ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Kori, លោក Jacob Charbonneau ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន FlightClaim, លោក Jean-Luc Pellerin នាយកផ្នែកប្រព័ន្ធអេកូឡូស៊ី និងភាពជាដៃគូយុទ្ធសាស្ត្រនៃក្រុមហ៊ុន T-RIZE Group Corporation, លោក Nima Jalalvandi ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Ready Plan Go និងលោក Philippe Girard ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkindale Analytics។

ក្រៅពីនេះក៏មានលោកស្រី Ruth Vachon នាយកប្រតិបត្តិនៃបណ្តាញស្ត្រីធុរកិច្ចកេបិច (RFAQ), លោក Remi Pell ប្រធានសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (Cambodian Association of Finance & Technology), លោក Martin Desautels ដៃគូជាន់ខ្ពស់នៃក្រុមហ៊ុន DFDL និងលោកស្រី Melissa Prophète នាយកផ្នែកសេវាកម្មនាំចេញ សម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ានៃ Investissement Québec International។ ដោយឡែកលោក Dominic Jacques អនុប្រធានផ្នែកអន្តរជាតិនៃធនាគារ National Bank of Canada បានដើរតួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សានេះ៕