FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី កោតសរសើរ និងលើកទឹកចិត្តមន្ត្រីដែនដីខេត្តកណ្ដាលទាំងអស់ ដែលធ្វើការបានល្អ និងខិតខំដោះស្រាយបញ្ហាសេសសល់តិចតួចឲ្យលឿនរហ័ស

16-11-2026 14:41

(កណ្ដាល)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរមន្ត្រី នៃមន្ទីរដែនដី និងតាមបណ្ដាក្រុង-ស្រុកទាំងអស់ នៃខេត្តកណ្ដាល ដែលបានខិតខំបំពេញការងារបានល្អ ជូនដល់បងប្អូនពលរដ្ឋ ហើយលើកទឹកចិត្ត បន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យបានល្អ លឿនរហ័សផងដែរ។

លោករដ្ឋលេខាធិការ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងភូមិសាស្រ្តខេត្តកណ្តាល» កាលពីចុងសប្ដាហ៍កន្កងទៅនេះ ដែលមានសមាភាពចូលរួមដោយលោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត, លោក លោកស្រី ក្រុមការងារក្រសួង តំណាងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរ រដ្ឋបាលក្រុងស្រុកទាំង១៣ ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យដនសភក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ សរុប ៦០រូប។

លោករដ្ឋលេខាធិការ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងចេញប្លង់រឹងដល់ពលរដ្ឋ និងដោះស្រាយបញ្ហានានាជាច្រើនបានសម្រេចជាសមិទ្ធផលល្អ ហើយលើសនេះ សូមបន្តការងារនេះឲ្យកាន់តែល្អឡើង ហើយដោះស្រាយរាល់បញ្ហានានារបស់ពលរដ្ឋ សំដៅពន្លឿនការងារចេញប័ណ្ណ និងដោះស្រាយបញ្ហាផ្សេងៗប្រកបដោយគុណធម៌ផងដែរ៕