FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្បៃខ្មែរ ជាអត្តសញ្ញាណវប្បធម៌ជាតិ ត្រូវបានដាក់តាំងបង្ហាញនៅភូមិហ្វ្រង់កូហ្វូនី

15-11-2026 19:46

(ភ្នំពេញ)៖ ស្បៃខ្មែរ ដែលមានប្រវត្តិតាំងពីសម័យហ្វូណន ក្នុងសតវត្សរ៍ទី១ ដល់ទី៦ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងភូមិហ្វ្រង់កូហ្វូនី ក្នុងរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ការដាក់តាំងបង្ហាញនេះ មានគោលបំណងផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រ និងភាពសម្បូរបែបនៃមរតកវប្បធម៌ខ្មែរ។

គួរបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍អមដ៏សំខាន់មួយ ដែលមានការតាំងបង្ហាញផលិតផល ស្នាដៃសិល្បៈ និងវប្បធម៌កម្ពុជា ជូនដល់អ្នកចូលរួម និងភ្ញៀវអន្តរជាតិ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕