សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង ម៉ាក្រុង រួមជាមួយមេដឹកនាំប្រទេសមួយចំនួនទៀត បានអញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
15-11-2026 18:12
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីបារាំង ម៉ាក្រុង រួមជាមួយមេដឹកនាំប្រទេសមួយចំនួនទៀត បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦ (FrancoTech 2026) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។





























































