តារាហូលីវូដ អេនជេលីណា ជូលី បង្ហាញវត្តមានដ៏ភ្ញាក់ផ្អើល ចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះសង្ឃនាយក អំ លីមហេង នៅវត្តចំពុះក្អែក
15-11-2026 17:24
(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ព្រះរាជានុញ្ញាត ជូនលោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីល្បាញ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយទេយ្យទាន នៅឯមហាកុដិ នៃវត្តមុនីសុវណ្ណ ហៅចំពុះក្អែក។
វត្តមានរបស់តារាហូលីវូដរូបនេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមួយ ដែលបង្ហាញពីការគោរព និងការយកចិត្តទុកដាក់របស់លោកស្រី ចំពោះព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ។
ក្នុងឱកាសនោះ លោកស្រី អេនជេលីណា ជូលី បានថ្វាយទេយ្យទានដល់សម្តេចព្រះសង្ឃនាយក ដើម្បីជាការចូលរួមចំណែកក្នុងកិច្ចការព្រះពុទ្ធសាសនា និងសង្គមជាតិ៕









