ប្រធានាធិបតីបារាំង ម៉ាក្រុង អញ្ជើញចូលរួមបើកព្រឹត្តិការណ៍ FrancoTech 2026 នៅរាជធានីភ្នំពេញ (Video inside)
15-11-2026 16:41
(ភ្នំពេញ)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ FrancoTech 2026 ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នាថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ រសៀលនេះ។ វត្តមានរបស់ប្រធានាធិបតីបារាំង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។
