កិច្ចប្រជុំកំពូល Black Swan 2026 ពិភាក្សាអំពី Stablecoins ការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក និងអនាគតនៃប្រព័ន្ធរូបិយវត្ថុ
15-11-2026 14:54
(ភ្នំពេញ)៖ នៅកិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏មានការរៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «Beyond the Dollar: Stablecoins, Local-Currency Settlement & the Future of Money» ដែលផ្តោតលើ Stablecoins ការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក និងអនាគតនៃប្រព័ន្ធរូបិយវត្ថុ។
កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយលោក Arjun Vir Singh ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងទ្រព្យសកម្មឌីជីថលនៃក្រុមហ៊ុន Arthur D. Little។
កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិនចំនួន ៦រូបរួមមាន៖
១៖ លោក Kwadwo Botwe អ្នកគ្រប់គ្រងផ្នែកត្រួតពិនិត្យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Supervisor) នៃធនាគារកណ្តាលប្រទេសហ្គាណា (Bank of Ghana)។
២៖ លោក Nicolai Eddy សហស្ថាបនិកក្រុមហ៊ុន NALA។
៣៖ លោកស្រី Ceridwen Choo នាយកប្រតិបត្តិក្រុមហ៊ុន Cleanverse International Pte Ltd។
៤៖ លោក Mykolas Majauskas –ប្រធានផ្នែកគោលនយោបាយសកលនៃក្រុមហ៊ុន Bybit។
៥៖ លោក Daniel Ahmed សហស្ថាបនិក និងជាប្រធានប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Fasset។
៦៖ លោក Arthur Tan ទីប្រឹក្សាឯករាជ្យ និងជាអ្នកដឹកនាំគំនិតលើទីផ្សារទ្រព្យសកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ។
កិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 បានពិភាក្សា ដោយលើកយកបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ Stablecoins ការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក និងទិសដៅអនាគតនៃប្រព័ន្ធរូបិយវត្ថុ មកពិភាក្សា ដោយមានការចូលរួមពីអ្នកជំនាញមកពីស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ៕




