FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិដ្ឋភាពស្តង់ធនាគារ និងផលិតផលក្នុងស្រុក ចូលរួមបង្ហាញកិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

15-11-2026 14:41

(ភ្នំពេញ)៖ នៅថ្ងៃទី១ នៃកិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានការរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដើម្បីបង្ហាញពីសមិទ្ធផល ការច្នៃប្រឌិត និងសក្តានុពលរបស់វិស័យហិរញ្ញវត្ថុ និងធុរកិច្ចនៅកម្ពុជា។

ក្នុងចំណោមស្តង់តាំងបង្ហាញទាំងនោះ មានស្តង់របស់គ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលបង្ហាញពីផលិតផល សេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ព្រមទាំងមានស្តង់បង្ហាញផលិតផលក្នុងស្រុក របស់សហគ្រាស និងក្រុមហ៊ុនខ្មែរផងដែរ។

ការតាំងបង្ហាញនេះ មិនត្រឹមតែផ្តល់ឱកាសឱ្យអ្នកចូលរួមបានស្វែងយល់អំពីផលិតផល និងសេវាកម្មថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាមួយសម្រាប់បង្កើនការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នហិរញ្ញវត្ថុ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ព្រមទាំងជំរុញការផ្សព្វផ្សាយផលិតផលខ្មែរ ឱ្យកាន់តែទូលំទូលាយ។

សកម្មភាពនេះបានបង្ហាញពីការចូលរួមរបស់វិស័យឯកជន ក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់សក្តានុពលផលិតផលក្នុងស្រុក ស្របពេលដែលកម្ពុជាកំពុងពង្រឹងតួនាទីរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងបច្ចេកវិទ្យាក្នុងតំបន់ និងអន្តរជាតិ៕