FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា សៀ ឬទ្ធី ផ្ញើលិខិតថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពឧបាសិកា ញឹក សុផល

15-11-2026 14:33

(ភ្នំពេញ)៖​ អ្នកឧកញ៉ា សៀ ឬទ្ធី តំណាងក្រុមគ្រួសារនៃសពព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល ត្រូវជាម្តាយក្មេក ម្តាយបង្កើត និងជីដូន ជាទីគោរពស្រឡាញ់បំផុត។

អ្នកឧកញ៉ា សៀ ឬទ្ធី បញ្ជាក់ថា «សាររំលែកទុក្ខរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសក្ខីភាពបញ្ជាក់ នូវទឹកចិត្ត ស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លា របស់ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ បានឡើយ»។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវាងវៃ និងជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕