ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា អញ្ជើញដើរកម្សាន្តតាមមាត់ទន្លេ
14-11-2026 23:40
(ភ្នំពេញ)៖ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលលោក ម៉ាក្រុង ប្រធានាធិបតីបារាំង និងភរិយា បានអញ្ជើញដើរលេងកម្សាន្តនៅមុខព្រះបរមរាជវាំង នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណើរកម្សាន្តចុះដើរផ្ទាល់ទស្សនាទិដ្ឋភាពពីមាត់ទន្លេមុខព្រះបរមរាជវាំង រហូតដល់រូបសំណាកព្រះសង្ឃរាជ ជួន ណាត បានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ថា ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានទទួលស្គាល់យ៉ាងពិតប្រាកដនៃសន្តិភាព សន្តិសុខ និងសុវត្ថិភាពរបស់លោក ដោយមិនមានការបារម្ភនោះឡើយពេលមកដល់ប្រទេសកម្ពុជា។
តែយ៉ាងណា កម្លាំងសមត្ថកិច្ចជាច្រើននាក់ ត្រូវបានដាក់ពង្រាយតាមដងផ្លូវ ដើម្បីការពារសុវត្ថិភាព និងសម្រួលដល់ដំណើរកម្សាន្តរបស់លោកប្រធានាធិបតី និងភរិយា។
