ប្រធានាធិបតីរ៉ូម៉ានី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
14-11-2026 22:04
(ភ្នំពេញ) ៖លោក នីគូស័រ ដាន (Nicușor Dan) ប្រធានាធិបតី នៃប្រទេសរ៉ូម៉ានី បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ។






