FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អុឹង ស៊ីវឈន់ និងព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម​ ពង្ស់សូរិយា ផ្ញើសារជូនពរឧកញ៉ា ហុង ឆេងឈុន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា»

14-11-2026 20:31

(ភ្នំពេញ)៖ លោក អុឹង ស៊ីវឈន់ អគ្គនាយកក្រុមហ៊ុនទឹកស្ព្រីងប្រូវីដា និងព្រះអង្គម្ចាស់ក្សត្រិយ៍​ នរោត្តម​ ពង្ស់សូរិយា សម្តែងនូវទឹកចិត្ត និងទឹកព្រះទ័យអបអរសាទរដោយស្មោះអស់ពីដួងចិត្ត​ប្រកប​ដោយក្តីរីករាយក្រៃលែងជូនចំពោះឧកញ៉ា ហុង ឆេងឈុន ក្នុងឱកាសដែលលោក ទទួល​បានការសព្វព្រះរាជហឫទ័យពីព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ត្រាស់​បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យត្រាប់​បង្គាប់ផ្តល់គោរមងារជា «អ្ន​កឧកញ៉ា» ជូនលោក ហុង ឆេងឈុន តាមព្រះរាជក្រឹត្យកាល​ពីថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅ។

ការសព្វព្រះរាជហឫទ័យរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ត្រាស់បង្គាប់ផ្តល់គោរម​ងារ​ជា «អ្នកឧកញ៉ា» ជូនលោក ហុង ឆេងឈុន គឺព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានឈ្វេង​យល់យ៉ាងច្បាស់អំពីសកម្មភាពដ៏សកម្មរបស់អ្នកឧកញ៉ា ក្នុងបុព្វហេតុមនុស្សធម៌ និងការ​ចូល​រួមក្នុងសកម្មភាពកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាប្រទេសកំណើតជាទីស្នេហា។

ក្នុងឱកាសប្រកបដោយក្តីសោមនស្សរីករាយនេះ ខ្ញុំបាទ និងព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម​ ពង្ស់​សូរិយា សូមគោរពអរសាទរដោយស្មោះអស់ពីដួងចិត្ត និងដួងហឫទ័យ និងសូមគោរពជូន​ពរ​អ្នកឧកញ្ញ៉ា ហុង​ ឆេងឈុន មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងទទួល​បាន​ជោគជ័យ ​រីកចម្រើនគ្រប់កិច្ចការអាជីវកម្ម។

ខ្ញុំបាទ និងព្រះអង្គម្ចាស់ក្សត្រិយ៍ ក៏សូមគោរពជូនពរអ្នកឧកញ៉ា ភរិយា និងកូនៗ បានសមប្រកបនូវពុទ្ធពរដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕